គោលការណ៍ស្ដីពីសិទ្ធិឯកជនភាព
កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាពលើកចុងក្រោយ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១
សេចក្ដីផ្ដើម
សូមថ្លែងអំណរគុណសម្រាប់ការប្រើប្រាស់ផលិតផល និងសេវាកម្ម («សេវាកម្ម») របស់យើងខ្ញុំ។
តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ មានន័យថាលោកអ្នកបានយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះហើយ។ សូមអានលក្ខខណ្ឌទាំងនេះដោយយកចិត្តទុកដាក់។
សេវាកម្មរបស់យើងគឺមានច្រើនចំរុះ ដូចនេះហើយជួនកាល អាចត្រូវមានលក្ខខណ្ឌបន្ថែម ឬ លក្ខខណ្ឌកំណត់ដោយឡែកចំពោះផលិតផល/សេវាកម្មនីមួយៗទាំងនោះ (រួមទាំងការកំណត់ចំពោះអាយុ ជាដើម) ។ លក្ខខណ្ឌបន្ថែមនឹងត្រូវបានភ្ជាប់ជាមួយសេវាកម្មនីមួយៗដែលវាពាក់ព័ន្ធ ហើយលក្ខខណ្ឌបន្ថែមទាំងនោះត្រូវសន្មត់ជាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់យើងជាមួយនឹងលោកអ្នកផងដែរ ប្រសិនបើលោកអ្នកប្រើសេវាកម្មនោះ។
ការប្រើប្រាស់សេវាកម្មរបស់យើង
លោកអ្នកត្រូវគោរពតាមគោលការណ៍ទាំងឡាយ ដែលបានកំណត់ជូនលោកអ្នកនៅពេលដែលលោកអ្នកប្រើប្រាស់សេវាកម្មនោះ។
កុំប្រើប្រាស់សេវាកម្មរបស់យើងឲ្យខុសពីគោលការណ៍ដែលបានផ្ដល់ជូន។ ឧទាហរណ៍ កុំរាំងស្ទះដល់ការផ្ដល់សេវាកម្មរបស់យើង ឬ ព្យាយាមចូលទៅប្រើប្រាស់សេវាកម្មទាំងនោះដោយប្រើមធ្យោបាយណាមួយផ្សេងពីការប្រើប្រាស់ Interface ព្រមទាំងការណែនាំដែលយើងបានផ្ដល់ជូន។ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់យើងត្រឹមក្នុងលក្ខខណ្ឌ ដែលច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។ យើងអាចនឹងបញ្ឈប់ការផ្ដល់សេវាកម្មរបស់យើងដល់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនគោរពតាមលក្ខខណ្ឌនិងគោលការណ៍របស់យើង ឬ ប្រសិនបើយើងកំពុងធ្វើការស៊ើបអង្កេតលើករណីមានកំហុសណាមួយដែលយើងសង្ស័យ។
ការប្រើប្រាស់សេវាកម្មរបស់យើង មិនបានផ្ដល់កម្មសិទ្ធិជូនលោកអ្នកនូវរាល់កម្មសិទ្ធិបញ្ញាណាមួយដែលពាក់ព័ន្ធនឹងសេវាកម្មរបស់យើង ឬ ខ្លឹមសារដែលអ្នកកំពុងប្រើប្រាស់នោះទេ។ អ្នកមិនត្រូវប្រើប្រាស់ខ្លឹមសារដែលចេញពីសេវាកម្មរបស់យើង លុះត្រាតែលោកអ្នកទទួលបានការអនុញ្ញាតពីម្ចាស់សេវាកម្មនោះ ឬ ត្រូវបានអនុញ្ញាតដោយច្បាប់។ លក្ខខណ្ឌទាំងនេះមិនបានផ្ដល់ឲ្យលោកអ្នកនូវសិទ្ធិប្រើប្រាស់ម៉ាក ឬ ស្លាកយីហោដែលមាននៅក្នុងសេវាកម្មរបស់យើងនោះទេ។ កុំធ្វើការលុបចេញ ក្លែងបន្លំ ឬ កែប្រែព័ត៌មានអំពីការជូនដំណឹងដល់ក្រុមហ៊ុនដែលបង្ហាញជូន ឬ ភ្ជាប់ជាមួយសេវាកម្មរបស់យើង។
ឯកជនភាព និងកិច្ចការពារសិទ្ធិអ្នកនិពន្ធ
គោលការណ៍ឯកជនភាពរបស់ Front ពន្យល់អំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក និងការពារឯកជនភាពរបស់លោកអ្នក នៅពេលដែលលោកអ្នកប្រើប្រាស់សេវាកម្មរបស់យើង។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង មានន័យថាលោកអ្នកបានយល់ព្រមឲ្យ Front អាចប្រើប្រាស់ទិន្នន័យទាំងនេះ ស្របតាមគោលការណ៍ឯកជនភាពរបស់យើង។
យើងផ្ដល់ព័ត៌មាន ដើម្បីជួយម្ចាស់សិទ្ធិអ្នកនិពន្ធដើម្បីគ្រប់គ្រងកម្មសិទ្ធិបញ្ញារបស់ពួកគេក្នុងប្រព័ន្ធអនឡាញ។ ប្រសិនបើលោកអ្នកគិតថាមានអ្នកណាម្នាក់កំពុងរំលោភបំពានសិទ្ធិអ្នកនិពន្ធរបស់លោកអ្នក ហើយមានបំណងចង់ជូនដំណឹងមកក្រុមហ៊ុនយើង លោកអ្នកអាចស្វែងរកព័ត៌មានអំពីការជូនដំណឹង និងគោលការឯកជនភាពរបស់ Front ស្ដីពីការប្រាស្រ័យទាក់ទងជាមួយការិយាល័យផ្នែកផ្ដល់ជំនួយរបស់ក្រុមហ៊ុន។
ព័ត៌មានរបស់លោកអ្នកក្នុងសេវាកម្មរបស់យើង
សេវាកម្មរបស់យើងមួយចំនួន អនុញ្ញាតឲ្យលោកអ្នកបញ្ចូលទិន្នន័យ ប្រគល់ទិន្នន័យ ស្តុកទិន្នន័យ ឬ ទទួលទិន្នន័យបាន។ លោកអ្នកមានសិទ្ធិជាម្ចាស់កម្មសិទ្ធិបញ្ញាលើទិន្នន័យទាំងនោះ។ ជារួម អ្វីដែលជារបស់លោកអ្នក គឺនៅតែជារបស់លោកអ្នក។
នៅពេលដែលលោកអ្នកបញ្ចូលទិន្នន័យ ប្រគល់ ស្ដុកទុក ផ្ញើ ឬ ទទួលទិន្នន័យទៅកាន់ ឬ តាមរយៈសេវាកម្មរបស់យើង លោកអ្នកបានផ្ដល់ឲ្យ Front (និងអ្នកដែលយើងធ្វើការជាមួយទាំងអស់) នូវសិទ្ធិជាសកលក្នុងការប្រើប្រាស់ គ្រប់គ្រង ស្តុកទុក បង្កើតជាថ្មី កែសម្រួល បង្កើតជាការងារថ្មីមួយទៀត (ដូចជាកិច្ចការដែលបានពីការបកប្រែភាសា កែសម្រួល ឬ ការកែប្រែដែលយើងបានធ្វើ ដើម្បីឲ្យព័ត៌មានរបស់លោកអ្នកល្អប្រសើរជាងមុនក្នុងការប្រើប្រាស់សេវាកម្មរបស់យើង) ធ្វើការទំនាក់ទំនង ចុះផ្សាយ បង្ហាញជាសាធារណៈ និងចែកចាយព័ត៌មានទាំងនោះ។ សិទ្ធិដែលលោកអ្នកផ្ដល់ឲ្យក្រុមហ៊ុនយើងនេះ គឺកំណត់ត្រឹមក្នុងគោលបំណងធ្វើប្រតិបត្តិការ ជំរុញផ្នែកទីផ្សារ និងកែលំអរសេវាកម្មរបស់យើង និងការអភិវឌ្ឍថ្មីៗតែប៉ុណ្ណោះ។ ការផ្ដល់សិទ្ធិនេះនៅតែបន្ត បើទោះបីជាលោកអ្នកឈប់ប្រើប្រាស់សេវាកម្មរបស់យើងក៏ដោយ (ឧទាហរណ៍ សម្រាប់ការដាក់ក្នុងបញ្ជីអាជីវកម្មដែលលោកអ្នកបានដាក់បញ្ចូលក្នុងផែនទីរបស់ Front)។ សេវាកម្មមួយចំនួនទៀត អាចនឹងឲ្យលោកអ្នកចូលប្រើប្រាស់និងលុបចោលព័ត៌មាន ដែលលោកអ្នកបានផ្ដល់នៅពេលដែលប្រើប្រាស់សេវាកម្មនោះ។ ម្យ៉ាងវិញទៀត សេវាកម្មរបស់យើងខ្លះទៀត មានលក្ខខណ្ឌ ឬ ការកំណត់មុខងារ ដើម្បីកំណត់ការរឹតត្បិតលើវិសាលភាពដែលអាចឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មាន ដែលលោកអ្នកផ្ដល់ឲ្យទាំងនោះបាន។ ត្រូវធានាថាលោកអ្នកមានសិទ្ធិសំខាន់ៗ ដើម្បីផ្ដល់ជូនឲ្យយើងនូវសិទ្ធិក្នុងការចាត់ចែងនិងប្រើប្រាស់ព័ត៌មានដែលលោកអ្នកផ្ដល់ជូនទាំងនេះ។

